3000 Letters Floating On Chang Jian

លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក

លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក
3,000 Letters on Chang Jiang River

 

សម័យបច្ចុប្បន្ន គេប្រើយន្តហោះចម្បាំង (Fighter Jets) រថពាសដែក
និងកាំភ្លើងដើម្បីធ្វើសង្គ្រាម។ រីឯនៅសម័យបុរាណ គេប្រើរទេះចម្បាំង
រទេះចោលដុំថ្ម សេះ ដាវ លំពែង និងព្រួញ។ វិធីដែលគេបានរើសយក
មកប្រើប្រាសខាងលើគឺវាមិនសូវជាខុសគ្នាអ្វីទេ បើមើលឲ្យចំនោះគឺ
ខុសត្រង់សម័យកាល ស្ថានភាព និងបែបបទ នៃការរស់នៅរបស់
មនុស្សប៉ុណ្ណោះ។ រីឯយុទ្ធសាស្ត្រនៃការធ្វើសឹកសង្គ្រាមវិញក៏គ្មានខុស
គ្នាអ្វីនោះដែរ បើសិនជាយើងធ្វើការ តាមដានឲ្យច្បាស់លាស់។ តែអ្វី
ដែលគួរឲ្យកត់សម្គាល់នោះគឺ យុទ្ធសាស្ត្រ (ក្បួនសឹក) ក្នុងការធ្វើសឹក
សង្គ្រាមត្រូវបានគេទាញយកមកប្រើប្រាសធ្វើជា យុទ្ធសាស្ត្រសម្រាប់
ធ្វើអាជីវកម្ម ឬជំនួញប្រកបដោយប្រសិទ្ធិភាពបំផុត។

 

ខ្យល់រសៀកៗ ទឹកត្រជាក់ល្អូក រីឯទូកនៃទីប្រឺក្សាជាន់ខ្ពស់ទាំងពីរកំពុង
តែអណ្តែតនៅលើទន្លេឆាងជាង សំដៅទៅអ៊ូនគរ ដើម្បីធ្វើការចងសម្ពន្ធ
រវាងប្រទេសទាំងពីរ។ បន្តិចក្រោយមក ទីប្រឹក្សាម្នាក់ ក៏បានបន្លឺសម្លេង
ឡើងថា តើមានរឿងអ្វីកើតឡើង តើជាសម្លេងអ្វីណឹង? ទាហានដែល
ជាអ្នកចែវទូកបានឆ្លើយមកវិញថា សូមរាយការណ៍ នេះគឺជាលិខិត
ចម្បាំងរបស់ឆាវឆាវ។បន្ទាប់ពីអានចប់ ទីប្រឺក្សាដែលមានផ្លិតរោមសត្វ
កាន់នៅនឹងដៃ ពោលឡើងថា សរសេរបានល្អណាស់ មានអំណួតមែន
មិនដែលបានឃើញទេ។ រីឯទីប្រឺក្សាម្នាក់ទៀតបានតបថា ពេលនេះមិន
ដឹងថាមានបំពង់ឬស្សីនេះប៉ុន្មានច្បាប់ នៅលើតុរបស់សម្តេចអ៊ូទេ។

 

រាជសារបីពាន់ច្បាប់ ដែលផ្ញើដោយឆាវឆាវ ដាក់ក្នុងបំពង់ឬស្សី អណ្តែត
ពាសពេញផ្ទៃទន្លេ។ វាមិនមែនជាសំបុត្រស្នេហា តែវាជាលិខិតចម្បាំងពោរ
ពេញទៅដោយ ភាពជឿជាក់ អំណួត និងភាពអស្ចារ្យ។ ស្តាប់ឮហើយធ្វើ
ឲ្យប្រជានុរាស្ត្រ និងមន្ត្រីជាងតុង (នគរអ៊ូ) ទាំងមូលភ័យញាក់សាច់។ ជាការ
ពិត សង្គ្រាមមិនទាន់បានកើតឡើងផង គឺឆាវឆាវបានវាយរួចទៅហើយ
គឺវាយចិត្តមុន។ ឆាវឆាវកាន់កងទ័ពរហូតដល់ទៅ ជាងមួយលាននាក់នៅ
ពេលនេះ ដើម្បីវាយលុកនគរអ៊ូ រឿងនេះអាចនិយាយបានថា “អំណាចប៉ុន
មហាមេឃ” រីឯកងទ័ពរបស់ឆាវឆាវនោះទៀត គឺត្រូវបានគេឲ្យឈ្មោះថា
“ក្នុងលោកគ្មានគូប្រៀប”។ ម៉្លោះហើយតាមរយៈលិខិតចម្បាំងរបស់ឆាវឆាវ
អាចធ្វើឲ្យប្រជានុរាស្ត្រនៅតាមដងទន្លេឆាងជាង ភ័យញាក់សាច់ ហើយធ្វើ
ឲ្យមន្ត្រីជានតុងទាំងអស់ ភ័យលោះព្រលឹង។ ជាការពិត បើសិនជាមាន
សង្គ្រាម វាគឺជាសង្គ្រាមដ៏កក្រើកមេឃរញ្ជួយដី រំជើបរំជួល មិនធ្លាប់មាន
ក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាយុទ្ធសាស្ត្រ នៅក្នុងក្បួនសឹកនៃអ្នកប្រាជ្ញស្ថិត
ក្នុងក្បួនចិត្តសាស្ត្រ។

 

ក្បួនចិត្តសាស្ត្រ៖ ប្រើអចិត្តសាស្ត្របង្ក្រាបចិត្តសាស្ត្រ ប្រើអរូបិយ បង្ក្រាប
រូបិយ អចលនា បង្ក្រាបចលនា ប្រើទន់បង្ក្រាបរឹង និងឆ្ងាយបង្ក្រាបជិត។
នៅពេលខ្លះក្បួននេះ ហាក់ដូចជាសាហាវពេកហើយ
អញ្ចឹងហើយបានជាគេថា ពេលខ្លះប្រើតែអណ្តាត ក៏អាចសម្លាប់មនុស្ស
បានដែរ គឺសម្លាប់មនុស្សដោយមិនឃើញឈាមទៀតផង។
យើងនឹងធ្វើការសិក្សា និងស្វែងយល់ទាំងអស់គ្នា ដើម្បីទាញយកអត្ថ-
ប្រយោជន៍ពីយុទ្ធសាស្ត្រមួយនេះ មកធ្វើជំនួញ និងអាជីវកម្មវិញម្តង ជា
ពិសេសគឺសម្រាប់ អ្នករកប្រាក់ចំណូល តាមប្រព័ន្ធអ៊ីនធើណិត។

 

‪‎ជក់មាសនិងកូនសោមាស‬

អត្ថបទមួយ ដែលរាប់ទុកថាមានគុណភាពពេញលេញនោះគឺ អាចធ្វើឲ្យ
អ្នកអានចាប់ចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ព្រមទាំងជួយចែរំលែក
បន្តទៀតផង។ ជាការពិត វាគឺជាអត្ថបទ ដែលយើងទាំងអស់គ្នាត្រូវការ
ជាចាំបាច់សម្រាប់ដាក់នៅលើ គេហទំព័ររបស់យើង។ អត្ថបទមួយនៅលើ
គេហទំព័ររបស់ Wikipedia អាចទាក់ទាញអ្នកចូលអាន រហូតដល់ទៅរាប់
លាននាក់។ រីឯគេហទំព័រមួយ ដែលគ្មានអត្ថបទគ្រប់គ្រាន់ និងមានគុណ
ភាព វាហាក់បីដូចជា ព្រឹក្សាបាត់ឈើមួយដើម បុព្វតា បាត់ថ្មមួយដុំ និង
មហាសាគរ បាត់ទឹកមួយធុងអញ្ចឹងដែរ។ តើអ្នកមានដឹងដែរឬទេថាក្រុមហ៊ុន
ហ្គូហ្គល (Google) ចង់បានអ្វីពិតប្រាកដពី Adsense Publishers
ទាំងអស់? បើសិនជាអ្នក អាចឆ្លើយសំណួរមួយនេះបានត្រឹមត្រូវ អ្នកនឹង
ដឹងច្បាស់ថា តើគួរតែចាប់ផ្តើមធ្វើអ្វីឲ្យពិតប្រាកដ ដើម្បីឲ្យក្លាយទៅជា
Publisher ដ៏គួរឲ្យទុកចិត្តម្នាក់ ជៀសផុតពីការបិទ Account និង
ផុសរឿងមិនល្អលើ Facebook ដែលយើងតែងហៅថា Spam Groups
នោះអី។

 

វាជារឿងដែលប្រសើរបំផុតហើយ បើសិនជាអ្នកអាចសរសេរអត្ថបទ ដល់
ទៅ ៧០០ពាក្យ ឬលើសពីនេះ ដើម្បីដាក់នៅលើ គេហទំព័ររបស់ខ្លួន។
ប៉ុន្តែ មិនមែនគ្រប់ទាំងអត្ថបទដែលមានលើសពី៧០០ពាក្យនោះ សុទ្ធសឹង
តែត្រូវបានទទួលស្គាល់ និងឲ្យតម្លៃខ្ពស់ពី ម៉ាស៊ីនស្វ័យប្រវត្តិ (ស្វែងរក)
របស់ Google នោះទេ។ អត្ថបទល្អ អាចមានលក្ខណៈសម្បត្តិមួយចំនួន៖

 

* អត្ថបទដើម មិនចម្លង និងកែពីគេ
** មិនខ្លីពេក តែក៏មិនវែងហួសហេតុ
*** សរសេរចំចំណុច ពាក្យគន្លឹះ ឬអ្វីដែលមនុស្សស្វែងរក
**** ឆ្លើយតបទៅនឹងបញ្ហា ដែលមនុស្សកំពុងជួបប្រទះ
***** ផ្តល់ចំណេះដឹង ដល់អ្នកដែលបានអាន និងសិក្សា
****** មានរចនាសម្ព័ន្ធត្រឹមត្រូវ គ្រប់គ្រាន់ និងងាយយល់
******* ភ្ជាប់មកជាមួយនូវរូបភាព ឬវីដេអូកំសាន្ត ដើម្បីឲ្យកាន់តែច្បាស់
******** ភ្ជាប់ទៅកាន់ប្រភព និងរឿងរ៉ាវដែលពាក់ព័ន្ធ ។ល។

 

អត្ថបទល្អ និងមានប្រយោជន៍ តែងតែត្រូវបានគេជជែក និងនិយាយអំពី
អត្ថបទនោះជារឿយៗ ហើយភ្ជាប់មកកាន់ (Backlinking) អត្ថបទដែលជា
ប្រភពដើមនៃការនិយាយនោះទៀតផង។ ជាការពិត អ្នកទាំងអស់គ្នា តែង
តែហៅថា SEO (Search Engine Optimization)។ មិនតែប៉ុណ្ណោះ
វាក៏ត្រូវបានម៉ាស៊ីនស្វ័យប្រវត្តិ (ស្វែងរក) ដូចជា Google Yahoo MSN
ធ្វើការឲ្យតម្លៃ និងផ្តល់ចំណាត់ថ្នាក់ខ្ពស់ នៅលើលទ្ធផលស្វែងរករបស់វា
(SERPs)។ ជាការពិត មានអត្ថបទបែបនេះ បីពាន់ច្បាប់ដាក់នៅលើ គេហ
ទំព័ររបស់អ្នក វាហាក់បីដូចជា មានកសិករបីពាន់នាក់ ធ្វើពលកម្ម បង្កើត
ទិន្នផល ដល់អ្នកអញ្ចឹងដែរ។ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ចាំគ្រប់គ្រង់
និងមើលការខុសត្រូវពលករ និងប្រាក់ចំណូលឲ្យបានល្អ គ្រប់ជ្រុងជ្រោយ
តែប៉ុណ្ណោះ។

 

ដូចដែលចំណងជើងនៃអត្ថបទនេះអញ្ចឹងគឺ “លិខិតចម្បាំង បីពាន់ច្បាប់
បណ្តែតតាមទឹក (3,000 Letters on Chang Jiang River)” ដែលធ្វើឲ្យ
មនុស្សម្នា ភ័យញាក់សាច់។ ចូរស្រមៃមើលថា បើសិនជាយើងមានអត្ថបទ
បីពាន់ច្បាប់ដូចដែលនៅលើ Wikipeida, CNN, BBC, Entrepreneur,
Agoda, Tripadvisor ។ល។ តើវាមិនអាចនាំអ្នកទស្សនា រាប់លានអ្នកចូល
មកលេងទេឬអី្វ? នេះគ្រាន់តែជាគំនិត ព្រោះអ្នកអាចគិតថា ព្រោះតែគេហទំព័រ
ទាំងនោះល្បី និងមានតំណែងខ្ពស់ស្រាប់។

 

អ្វីដែលជាការលំបាកចំពោះរឿងនេះនោះគឺ វាជារឿងលំបាកសម្រាប់យើង
ក្នុងការបង្កើតអត្ថបទរាប់ពាន់ ដែលមានគុណភាពខ្ពស់ ដូចដែលបានរៀប
រាប់ខាងលើនេះ។ ហើយវាក៏ត្រូវការចំណាយថវិកាច្រើន ដើម្បីជួលឬទិញ
អត្ថបទពីអ្នកជំនាញសរសេរ។ ថាមិនត្រូវ ការចំណាយថវិការបស់យើង
នោះវាមិនបានផ្តល់ផល និងចំទិសដៅទៀត ដោយសារតែ ខ្វះការត្រួត
ពិនិត្យគុណភាព ពិបាកក្នុងការស្វែងរកអ្នកសរសេរ ដែលមានគុណភាព
ពិតប្រាកដ។ អ្នកត្រូវចងចាំថា សេវាសរសេរអត្ថបទ ដែលថោក និងមាន
គុណភាពនោះ គឺពិបាករកណាស់នៅលើលោកយើងនេះ។ ទម្រាំតែរក
បានមួយ អ្នកត្រូវផ្លាស់ប្តូរអ្នកសេរសេរ ពីមួយទៅមួយ។ ហេតុអ្វីក៏ពិបាក
រកម៉្លេះ? ព្រោះថា នៅលើអ៊ីនធើណិត មានអ្នកសរសេរច្រើន និងមានតម្រូវ
ការអត្ថបទច្រើន ម៉្លោះហើយ អ្នកសេរសេរក៏ចង់លឿន ហើយដើម្បីលឿន
គឺត្រូវរិះរកវិធីដែលលឿនដូចជា ទាញយកអត្ថបទដែលមានស្រាប់ និង
ប្រើកម្មវិធីដើម្បីកែអត្ថបទនោះ ឲ្យទៅជាអត្ថបទថ្មី បន្ទាប់មកយកមកលក់
ក្នុងតម្លៃ៥ដុល្លារ។ សម្រាប់ជនជាតិខ្មែរ គឺកម្រនឹងមើលយល់ថា តើវាជាអត្ថ
បទល្អ ឬជាអត្ថបទកែ (Rewrite) ណាស់។ ដោយសារតែរឿងនេះហើយ
បានជាខ្មែរយើងភាគច្រើន តែងតែចាញ់បោកការបន្លំរបស់គេជាពិសេស
គឺពួកឥណ្ឌា និងបង់ក្លាដេស សូម្បីតែរូបខ្ញុំក៏ធ្លាប់ជួបប្រទះនឹងរឿងនេះដែរ
កាលពីអតីតកាល។ ចុះអ្វីទៅ ដែលជាដំណោះស្រាយ? អ្នកត្រូវប្រើ
Copyscape.com ដើម្បីឆែកមើលថាតើអត្ថបទនេះបានចម្លងពីគេ
ឬក៏អត់។ ការប្រើកម្មវិធីដោយឥតគិតថ្លៃដូចជាSmall SEO Tool
Plagiarism មិនគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយសម្រាប់ការត្រួត
ពិនិត្យគុណភាពនោះទេ។ ម៉្យាងវិញទៀត អ្នកត្រូវមាន សេចក្តីណែនាំ
ចំពោះអ្នកសរសេរ ដែលអ្នកជួលនោះ ដើម្បីឲ្យអត្ថបទរបស់អ្នក មានលំនាំទៅ
តាមអ្វីដែលអ្នកត្រូវការ ដូចជា៖ ចំនួនពាក្យគន្លឹះដែលត្រូវប្រើ (Keyword
Density) ចំនួនពាក្យដែលត្រូវការ សម្រាប់អត្ថបទមួយ ការបន្ថែមនូវពាក្យ
បច្ចេកទេសក្នុងអត្ថបទ (Latent Symantec Indexing) ចំណងជើងរង
(Sub-Titles)។ល។ បើសិនជាអ្នកសរសេរដែលអ្នកជួលនោះ មិនយល់ព្រម
ទៅនឹង សេចក្តីណែនាំរបស់អ្នកនេះទេ មានន័យថា អត្ថបទដែលគាត់ផ្តល់
ឲ្យនោះគ្រាន់តែជា អត្ថបទខ្វះគុណភាព មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់
ដើម្បីសរសេរ ហើយក៏អាចនិយាយបានថា ជាអត្ថបទស្ពីន (Spun Articles) ដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងយកជាសាច់ការបាន។ ស្លេះត្រឹមប៉ុណ្ណឹងចុះ ដើម្បីកុំឲ្យវែងពេក។

 

លិខិតចម្បាំងដ៏កក្រើកមេឃរញ្ជួយដី‬

តាមទ្រឹស្តីចាស់គំរិល គេបាននិយាយថា “ជក់មួយដើម ប្រៀបបីដូចជាទ័ព
មួយលាននាក់ ហើយសំបុត្រមួយច្បាប់ ស្មើនឹងទ័ពមួយសែននាក់”។ សម្តី
នេះ ឆាវឆាវបាននិយាយក្រោយពីបានទទួល លិខិតប្រកាសសង្គ្រាមគួនទូ
របស់យានសាវ។ លិខិតសង្គ្រាមនោះ បានធ្វើឲ្យឆាវឆាវ បាត់ឈឺក្បាល។
ជាការពិត លិខិតដែលលោក ខុងប៉េង (រឿងវិរៈជនសាមកុក) បានផ្ញើទៅ
ឲ្យមេទ័ពធំរបស់អួយនគរ បានធ្វើឲ្យចូយិន ក្អួតឈាមស្លាប
់ភ្លាមៗ ព្រោះតែឈឺចាប់ពេក និងទប់កំហឹងមិនបាន។

 

ក្នុងកំឡុងឆ្នាំ២០១៤ ការធ្វើពាណិជ្ជកម្មដោយប្រើអត្ថបទ (Article
Marketing or Bum Marketing) ត្រូវបានគេលើកយកមក ជជែក
និងប្រើប្រាសយ៉ាងច្រើន គឺគ្រប់ទិសទីនៃពិភពរកប្រាក់ចំណូលលើអ៊ីន
ធើណិត។ កម្មវិធីកែអត្ថបទ (Spinning Tools) ដូចជា The Best
Spinner, Spinnerchief, Wordai, Article Builder, Article
Marketing Robot ។ល។ ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការសរ
សេរ និងកែអត្ថបទ ព្រមទាំងប្រើប្រាសខ្លាំង បំផុតសម្រាប់ធ្វើ SEO
(Search Engine Optimization)។ ជាការពិត ខ្ញុំក៏ធ្លាប់បានរកប្រាក់
ចំណូលបានដល់ទៅរាប់ម៉ឺន ក្នុងការប្រើប្រាសវិធីសាស្ត្រនេះនៅលើអ៊ីនធើ
ណិត ទាក់ទងទៅនឹង ការលក់សេវាកម្ម បង្កើតអត្ថបទ ព្រមទាំងធ្វើ SEO យ៉ាង
ច្រើនសន្ធឹកសន្ធាប់។ ដោយឡែក អ្នករកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិត
នៅស្រុកខ្មែរយើង ទើបតែចេះចាប់យកវិធីសាស្ត្រនេះមកប្រើប្រាស ដើម្បីរក
ប្រាក់ចំណូលតាមកម្មវិធី Google AdSense, Infoads, ContentAd
។ល។ តែក៏មានបងប្អូនមួយចំនួនតូច ក៏បានយល់ច្បាស់ដែរអំពីរឿងនេះ
ហើយក៏កំពុងតែរកប្រាក់ចំណូលបានច្រើនផងដែរ។

 

រហូតមកទល់សព្វថ្ងៃនេះ មនុស្សម្នាបានអភិវឌ្ឍន៍ កម្មវិធីរបស់គេឲ្យកាន់តែ
មានប្រសិទ្ធិភាពជាងមុនទៅទៀត។ ជាពិសេសគឺ Synonym Database
ដ៏មានសក្តានុពលភាព ក្នុងការបង្កើតអត្ថបទថ្មីៗ។ តែអ្វីដែលយើងទាំងអស់គ្នាគួរ
តែគត់សម្គាល់នោះគឺ តើវិធីសាស្រ្តនេះ អាចប្រើប្រាសបានប៉ុន្មានឆ្នាំទៀត?
ដូច្នេះ នៅពេលដែលអ្នកគិតថា ចង់ធ្វើគេហទំព័រធំមួយ គឺត្រូវគិតដល់រយៈ
ពេល និងសក្តានុពលភាពរបស់អត្ថបទរបស់អ្នកជាគោល។ ដែលនេះគឺបាន
លើកឡើងនៅចំណុចទីមួយ “ជក់មាស និងកូនសោមាស” មិនត្រឹមតែ
ប៉ុណ្ណោះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកត្រូវការអត្ថបទប៉ុន្មាន ដើម្បីធ្វើឲ្យ
កើតជាចំណូលទៅបាននោះ? ការសរសេរអត្ថបទ មិនមែនជារឿងងាយ
ហើយការធ្វើ SEO សម្រាប់គេហទំព័រមួយ ក៏មិនមានភាពងាយស្រួល
ប៉ុន្មាន ព្រមទាំងត្រូវការពេលវេលាច្រើនទ់ៀតផង។ ដូច្នេះ នៅពេលដែល
អ្នកសម្រេចចិត្តធ្វើរឿងនេះឲ្យកើតឡើង ត្រូវពិចារណាឲ្យបានល្អិតល្អន់
ព្រមទាំងត្រូវព្យាយាមសួរយោបល់ពី អ្នកមានចំណេះដឹងរឿងនេះ ឲ្យបាន
ច្រើន ព្រោះថា បើសិនជាអ្នកដើរផ្លូវខុស ភ្លាត់ស្នៀតនោះ អ្នកនឹងខាតបង់
យ៉ាងធំធេងជាមិនខាន មិនថាតែផ្នែកថវិកា គំនិត និងពេលវេលា។ សូមចង
ចាំថា អ្នកមិនអាចបាញ់ព្រួញទៅលើ អាកាស ហើយសង្ឃឹមថានឹងបាន
សត្វស្លាបមកធ្វើជាអាហារនោះទេ។

 

អ្នកត្រូវបាញ់ឲ្យចំសត្វនោះតែម្តងទើបចាប់វាបាន ហើយមិនខាត
បង់ព្រួញ ពេលវេលា និងកម្លាំងរបស់អ្នក។ ចូរ
ស្រមៃមើលថា បើសិនជាអ្នកមាន គេហទំព័រមួយធំ ដែលមានអត្ថបទល្អៗ
ដល់ទៅ៥ម៉ឺន ដូចជា Entrepreneur, Mashable, Boredpanda
នោះ តើវាជាសក្ខីភាព និងមោទនភាពប៉ុណ្ណា? ប្រហែលជានេះ គឺជាប្រភព
ចំណូលមួយដ៏ធំសម្បើមសម្រាប់ផ្គត់ផ្គង់អ្នក ព្រមទាំងក្រុមគ្រួសារអ្នក។
មិនតែប៉ុណ្ណោះ អ្នកក៏អាចមានឈ្មោះល្បីពេញស្រុកខ្មែរទៀតផង។ តែទោះបីជា
និយាយយ៉ាងណា ក៏នេះប្រៀបបីដូចជានំមួយចានដាក់នៅនឹងមុខប៉ុណ្ណោះ
គ្រាន់តែចង់ដាក់ចូលមាត់ពេលណា វានឹងរលាយអស់ជាមិនខាន។ ការងារ
ពិត ត្រូវការមនុស្សពិតប្រាកដដើម្បីធ្វើវា មិនមែនគ្រាន់តែនិយាយ គិត
ហើយដើរចេញនោះទេ។

 

លិខិតចម្បាំងបីពាន់ច្បាប់‬ អណ្តែតលើទន្លេឆាងជាង‬

ឆាវឆាវបានសរសេរលិខិតប្រកាសសង្គ្រាមមួយច្បាប់ ហើយឲ្យគេចម្លង
៣០០០ច្បាប់ និងបណ្តែតត្រៀបត្រានៅលើទន្លេ ឆាងជាង (Chang Jiang
or Jangze)។ ឥទ្ធិពលរបស់សំបុត្រនេះ គឺខ្លាំងក្លានឹកស្មានមិនដល់ រហូត
ធ្វើឲ្យមន្ត្រីជាងតុងទាំងមូល បាក់ទឹកចិត្ត ខ្លបខ្លាច ជ្រួលច្របល់ និងសុំឲ្យស្តេចអ៊ូ
ដែលជាអ្នកមេដឹកនាំផ្ញើសារចរចា គឺសុំចុះចាញ់ដោយមិនបាច់ច្បាំង។ យុទ្ធ
សាស្រ្តដ៏អស្ចារ្យបែបនេះ នៅក្នុងប្រវត្តិសាស្រ្តគឺកម្របានជួបណាស់ ហើយ
ក៏មិនងាយនឹងមានសង្គ្រាមដែលប្រើកងទ័ពរហូតដល់រាប់លាននាក់ ក្នុង
សឹងចម្បាំងដែរ។ សង្គ្រាមឆឺពី គឺជាសង្គ្រាមដែលចារទុកនៅក្នុងសៀវភៅ
ប្រវត្តិសាស្រ្តរបស់ចិន ហើយក៏ចំណេះដឹងមួយសម្រាប់អ្នកជំនាន់ក្រោយ
ដូចយើង យកមករិះគិត ធ្វើការពិចារណា ដើម្បីទាញចេញជាប្រយោជន៍
និងយុទ្ធសាស្រ្តសម្រាប់ប្រើប្រាសក្នុង កិច្ចការអាជីវកម្ម។

 

យើងបានស្គាល់ពាក្យមួយស្រាប់ហើយដែលថា “អត្ថបទគឺជាស្តេច Content
is king”។ យើងក៏បានដឹងថា អត្ថបទសម្រាប់ដាក់នៅលើគេហទំព័រគឺត្រូវ
តែមានគុណភាពដូចចំណុចទីមួយ និងទីពីរខាងលើដែលបានរៀបរាប់។ យើងក៏
បានដឹងទៀតថា ដើម្បីឲ្យបានអត្ថបទរាប់ពាន់រាប់ម៉ឺននោះគឺ វាមិនមែនជា
រឿងងាយនោះទេ ត្រូវការពេលវេលា ថវិកា និងកម្លាំងខ្លាំងណាស់។ យើង
ក៏បានដឹងទៀតថា កាលពីកន្លងមក គេប្រើអត្ថបទស្ពីន ស្ទើរតែ ៩០%ទៅ
ហើយសម្រាប់ធ្វើ SEO ដាក់លើគេហទំព័រ និងដាក់លក់នៅលើទីផ្សារឲ្យ
យើងទាំងអស់គ្នាយកមកប្រើ។ ទីបំផុតរឿងទាំងអស់នោះ ក៏បានកន្លងផុត
ទៅ ហើយអ្វីដែលបន្សល់ទុក គឺគ្រាន់តែជាចំណេះដឹង និងវិធីធ្វើចាស់ៗ
ដែលមិនសូវមានប្រសិទ្ធិភាព សម្រាប់គ្រប់គ្នា។

 

ឥឡូវនេះ អ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះគឺ ស្វែងរកដំណោះស្រាយផ្សេង
គឺ តាមរយះ Facebook Group Posts មិនតែប៉ុណ្ណោះ នៅមានស្គ្រីព
(Script) ផ្សេងៗដែលរាប់ទុកថា ជារឿងស៉្បាម និងមួកខ្មៅ។
នៅទីបំផុត វិថីចុងក្រោយក៏ឈានចូលមកដល់ ហើយគ្រប់គ្នាចង់ត្រឡប់
ក្រោយ វិលទៅកាន់ទីក្រុងចាស់វិញ ដែលជាទីក្រុង SEO និងការធ្វើអត្ថបទ
ដាក់លើគេហទំព័រឲ្យបានច្រើន ដើម្បីទាញយកភ្ញៀវទស្សនាពី ម៉ាស៊ីន
ស្វែងរក និងប្រើវិធីមួកស។ ជាអកុសល រឿងរ៉ាវទាំងអស់នេះ គឺត្រូវការ
ការរៀនសូត្រច្រើនដូចជា មូលដ្ឋានគ្រឹះ ការអត់ធ្មត់ ពេលវេលា ការចូលរួម
វគ្គខ្លីៗជាដើម។ ចង់តក់ក្រហល់ឲ្យរកចំណូលបានដូច ការផុសនៅលើ
Groups កាលពីមុន នោះវាមិនអាចទៅរួចទេ។ ការធ្វើវិបសៃថ៍ដែលមាន
គុណភាពត្រឹមត្រូវមួយ វាត្រូវការពេលវេលា ផ្លូវដើរត្រឹមត្រូវ ចំណេះដឹងពិត
និងអ្នកនាំផ្លូវដែលមានចំណេះដឹងពិតអំពីរឿងនេះ។ ម៉្លោះហើយ អ្នកមិន
ត្រូវមានការយល់ច្រឡំទៀតឡើយថា វាជាមុខជំនួញមួយងាយរក ងាយធ្វើ
មិនបាច់ត្រូវការការចេះដឹងអ្វីច្រើន ធ្វើហើយចាំតែដេកយកលុយ។ នេះមិន
មែនជាផ្លូវដើរដែលល្អ និងពោរពេលដោយត្របកផ្កាកុលាបនោះទេ ត្រូវធ្វើ
ការគិតពីរឿងនេះ។ក្រៅអំពីចំណុចដែលបានរៀបរាប់ ខាងលើនេះ នៅមាន
ភាសាអង់គ្លេសមួយទៀតដែលជាតម្រូវការជាចាំបាច់សម្រាប់អ្នកទាំងអស់គ្នា
ដូច្នេះបើសិនជាអ្នកគិតថា វាជាចំណុចខ្សោយ ត្រូវខិតខំរៀន ស្រាវជ្រាវ និង
អានឲ្យបានច្រើនតាមដែលអាចធ្វើបាន។

 

ខ្ញុំបានបង្កើតនូវវិធីសាស្ត្រមួយ ក្នុងការបង្កើតឲ្យចេញជាលិខិតចម្បាំងបី
ពាន់ច្បាប់សម្រាប់ធ្វើ SEO ឬក៏ដាក់លើវិបសៃថ៍របស់អ្នក។ ហើយចំណេះ
ដឹងមួយនេះ បើសិនជាគ្មានអ្វីជាឧបសគ្គនោះទេ ខ្ញុំនឹងធ្វើការបង្ហាញ ដល់
អ្នកដែលចង់បានវា តែមិនមែនបង្ហាញតាមរយៈ ការផ្ញើសារនោះទេ ព្រោះ
វាមិនមែនជាវិធីសាស្ត្រដែលមានប្រសិទ្ធិភាព។ លើសពីនេះ ដើម្បីជួយ
ដោះស្រាយបញ្ហាខ្វះស្បៀង និងខ្វះអ្នកចូលទស្សនា ខ្ញុំក៏មានវិធីសាស្ត្រ
មួយទៀតដែរ ដែលអាចជួយអ្នកឲ្យបង្កើត Facebook Fanpage ថ្មី ដែលមាន
លក្ខណៈរីកសុះសាយដោយខ្លួនឯង (Viral Fanpage) បូកបញ្ចូលទាំង ការ
ផ្សាយពាណិជ្ជកម្មនៅលើ Facebook ដែលចំណាយលុយតិច និងចំណេញ
ច្រើន។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចធ្វើមេរៀនខ្លះៗ សម្រាប់ មិត្តទាំងអស់គ្នាក្នុង
Facebook អំពីរឿងទាំងអស់នេះ។

 

ខ្ញុំក៏សង្ឃឹមទៀតថា យុទ្ធសាស្រ្តធំៗទាំងពីរដែលបានរៀបរាប់ខាងលើ គឺការធ្វើ
គេហទំព័រត្រឹមត្រូវដែលមានអត្ថបទមានគុណភាពច្រើន (លាយនឹងការធ្វើ
SEO ខ្លះៗ) ព្រមទាំងការបង្កើតឲ្យមាន Viral Fanpage ក្នុងបំណងរកភ្ញៀវ
ទស្សនាឲ្យបានកាន់តែឆាប់ ដើម្បីប៉ះប៉ូវភាពខូចខាត និងការចលាចល់
នាពេលបច្ចុប្បន្ន។ អ្វីដែលគួរឲ្យគត់សម្គាល់ជាងនេះទៀតនោះគឺ ការបែរ
ចំណាប់អារម្មណ៍ AdSense Publishers ឲ្យងាកមករក ភាពត្រឹមត្រូវនៃ
ការរកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណីត និយាយឲ្យចំពាក្យគឺ Whitehat។
ក្បួនយុទ្ធសាស្ត្រដែលបានប្រើប្រាសដោយឆាវឆាវក្នុងសង្គ្រាមឆឺពី គឺបាន
ដកស្រង់ចេញមកពីក្បួនចិត្តសាស្ត្រ ដែលកម្រនឹងមានអ្នកចេះប្រើប្រាស
ហើយក្បួននេះ បើសិនជាអាចយកមកប្រើប្រាសឲ្យបានច្រើននៅក្នុងកិច្ច
ការអាជីវកម្ម វាមុខតែបានផលច្រើន ដូចដែលយើងទាំងអស់គ្នាបាន អាន
និងសិក្សាពីសេចក្តីលម្អិតនេះស្រាប់។ វាមិនទាន់បានក្បោះក្បាយ និងគ្រប់
ជ្រុងជ្រោយ តែវាក៏អាចជួយអ្នកក្នុងចំណុចមួយចំនួនដែរ។

————————–
បើមានការខ្វះខាត ឬខុសឆ្គងត្រង់ណា សូមមេត្តា អភ័យទោសពី ស៊ូគូ ហុង!
————————–

————————–
និពន្ធដោយ៖ ស៊ូគូ ហុង
ត្រួតពិនិត្យអក្ខរាវិរុទ្ធដោយ៖ ម្យូរ៉ា ត្រដាងស្លាប