it_photo_107887

Q&A

សំណួរ ចំលើយ ទាក់ទងទៅនឹង វគ្គសិក្សាថ្មីរបស់ ស៊ូគូ ហុង!

 

Q: អ្វីទៅជា SUKUHONG’S YOUTUBE VIDEO MANTRA?

A: វាគឺជាកញ្ចប់នៃ វគ្គសិក្សាតាមអ៊ីនធើណិត ដែលមានមាតិកាលម្អិតមួយចំនួន (ចុចទីនេះដើម្បីមើល)។

 

Q: តើយើងនឹងចាប់ផ្តើមសិក្សានៅពេលណា?

A: ចាប់ផ្តើមនៅថ្ងៃ ទី១ តុលា ២០១៦ នេះតទៅ។ ចាប់ទទួលចុះឈ្មោះ បង់ថ្លៃសិក្សាពីពេលនេះតទៅ។

 

Q: តើខ្ញុំអាចរៀនបាននៅកន្លែងណា?

A: អ្នកអាចរៀនបានតាមអ៊ីនធើណិត។ អ្វីដែលត្រូវការនោះគឺ កុំព្យូទ័រ ដែលអាចមើលឯកសារ PDF & វីដេអូ បាន។ អ្នកត្រូវមានគណនេយ្យ FACEBOOK ដើម្បីចូលរួមក្នុងក្រុម វិមានគូស៊ូ ក្នុងគោលបំណងសួរឆ្លើយសំណួរ ជំនួយ និងយោបល់ផ្សេងៗ។

 

Q: តើខ្ញុំត្រូវរៀនវានៅម៉ោងប៉ុន្មាន?

A: គឺរៀនបានគ្រប់ពេល ដែលអ្នកទំនេរ។ ព្រោះវាជាមេរៀន ដែលបង្កើតរួចស្រេចរង់ចាំការចូលទៅ អាន មើល និងអនុវត្តន៍ប៉ុណ្ណោះ។

 

Q: ខ្ញុំនៅខេត្តផ្សេង តើខ្ញុំអាចូលរៀនបានដែរទេ?

A: ពិតជាបាន ព្រោះថា យើងបង្កើតប្រព័ន្ធក្នុងការសិក្សាតាមរយះ វិបសៃថ៍របស់យើង ប្រកបដោយប្រសិទ្ធភាព ជាជាងការបង្រៀនផ្ទាល់ ដែលត្រូវចំណាយថវិកាច្រើន និងកិច្ចការងាររវល់ច្រើន។

 

Q: តើខ្ញុំត្រូវបង់ថ្លៃសិក្សាដោយរបៀបណា?

  • លេខទូរស័ព្ទបង់ថ្លៃសិក្សាតាម Wing គឺ 016 88 22 77
  • បន្ទាប់ពីបង់ថ្លៃសិក្សារួច សូមផ្ញើ វិក័យបត្រ (Wing Invoice) ទៅអ៊ីមែល info@sukuhong.guru ឬក៏ផ្ញើសារ ភ្ជាប់ជាមួយ វិក័យបត្រវីង (Wing invoice) ទៅកាន់ Facebook account របស់ ស៊ូគូ ហុង (https://www.facebook.com/official.suku.hong) ផ្ទាល់ ដើម្បីបញ្ជាក់ប្រាប់ពី ការចូលរួមរបស់អ្នក។

 

Q: ខ្ញុំខ្វះខាតថវិកា តើអាចសុំបង់ពាក់កណ្តាលមុនបានដែរទេ?

A: ពិតជាបាន តែត្រូវបង់បង្គ្រប់នៅមុនពេលចូលវគ្គ។

 

Q: បើសិនជាខ្ញុំបង់លុយហើយ ខ្ញុំប្រែចិត្តមិនចង់ចូលរួមវិញ តើខ្ញុំអាចស្នើសុំលុយវិញបានដែរទេ?

A: ពិតជាបាន។ តែសម្រាប់តែក្នុងខណៈពេល មុនចូលវគ្គប៉ុណ្ណោះ។

 

Q: ខ្ញុំអាចចូលលុយគ្នា ដើម្បីទិញ វគ្គមួយនេះសិក្សារួមគ្នាបានដែរទេ?

A: មិនបានទេ រាល់ឯកសារមានការចាក់សោរ និងកំណត់ឈ្មោះម៉ាស៊ីនកុំព្យូទ័រ ហើយអ្នកអាចប្រើប្រាស់បានតែមួយម៉ាស៊ីន កុំព្យូទ័រប៉ុណ្ណោះ!

 

Q: តើខ្ញុំអាច ទាញយក Download វីដេអូ មកដាក់លើកុំព្យូទ័ររបស់ខ្ញុំ បានដែរទេ?

A: មិនបានទេ លុះត្រាតែមានការអនុញ្ញាតឲ្យធ្វើដូច្នោះ។ បើសិនជាយើងស្វែងរកឃើញថា មានអ្នកទាញយកវីដេអូ ដោយប្រើកម្មវិធីពិសេសខុសធម្មតានោះ យើងនឹងធ្វើការបិទសិទ្ធក្នុងការចូលរួម របស់ User មួយនោះ។

 

 

សម្រាប់ចម្ងល់បន្ថែម សូមទាក់ទងមកកាន់៖ info@sukuhong.guru

សម្រាប់អ្នកផ្ញើសំណួរមក សូមព្យាយាមសួរសំណួរ ដែលមានខ្លឹមសារពេញលេញ និងងាយយល់។ បើមានសំណួរច្រើន សូមផ្ញើក្នុងកញ្ចប់តែមួយមកបានហើយ ដើម្បីឲ្យក្រុមការងារយើង ងាយឆ្លើយតប ប្រកបដោយប្រសិទ្ធភាព។ សម្រាប់ ការសួរឆ្លើយភ្លាមៗ សូមចូលទៅកាន់ Secret Facebook Group របស់យើង ដែលក្រុមយើងនឹង Add អ្នកដែលចូលរួមវគ្គនេះ ទៅក្នុងនោះ នាពេលឆាប់ៗ។

 

សូមអរគុណ ចំពោះការសហការណ៍!