The last fight of cao cal

គ្រាប់ព្រួញចុងក្រោយ របស់ឆាវឆាវ

អ្នកដែលអាចយកឈ្នះសត្រូវបាន រាប់ទុកថាខ្លាំងហើយ
តែអ្នកដែលយកឈ្នះខ្លួនឯងបាន គឺជាអ្នកខ្លាំងពូកែបំផុត។
He who conquers other is strong; but he who conquers
himself is mighty! -Lao Tzu

 

មានពាក្យផ្សព្វផ្សាយ ពាសពេញប្រទេសនិងគ្រប់នគរ
ថា ឆាវឆាវចង់ក្តោបក្តាប់ទឹកដីទាំងមូល ដូច្នេះត្រូវចាប់
ស្តេចគំរាមអំណាច និងចេញរាជសារកម្ចាត់ចោរក្បត់
ព្រមទាំងបង្រួបបង្រួមទឹកដី ឲ្យមកតែមួយ ស្ថិតក្រោម
ការកាន់កាប់របស់ខ្លួន។ នេះរាប់ទុកថា ជាទង្វើបែបឆក់
ឳកាសមួយ ដើម្បីពង្រីកអំណាច និងផលប្រយោជន៍
ផ្ទាល់ខ្លួន។ ទោះបីជាឆាវឆាវ មានយុទ្ធសាស្ត្រដល់កំពូល
ក្នុងការយកឈ្នះស្ទើរគ្រប់សមរភូមិប៉ុណ្ណាក៏ដោយ ប៉ុន្តែ
នៅតែត្រូវបានប្រជារាស្ត្រនាសម័យនោះជេរស្តី ប្រមាថថា
ជាមនុស្សអគុណធម៌ ក្បត់ឆន្ទៈខ្លួនឯង និងប្រជារាស្ត្រ
ប្រវត្តិសាស្ត្របានចារទុកថា ជាជនក្បត់មហាហាន ប្រមាថ
ស្តេច ព្រមទាំងលួចយកទឹកដីដ៏ស្រស់ស្អាតដែលស្តេច
លីវប៉ាង កៅជូ បានកសាងឡើងយ៉ាងលំបាក ក្រោម
តំណក់ឈាមនៃយុទ្ធជនរាប់លាននាក់។ ជាការពិត សម័យ
កាលតែងតែមានការផ្លាស់ប្តូរ បរិបទនៃការរស់នៅរបស់
មនុស្សក៏មានការផ្លាស់ប្តូរ គឺផ្លាស់ប្តូរពីការយល់ដឹងតិច
មកយល់ដឹងជ្រៅជ្រះ ពីបច្ចេកវិទ្យាសាមញ្ញ មកបច្ចេកវិទ្យា
អស្ចារ្យ។ រីឯរឿងដែលមិនគួរឲ្យមានភាពផ្លាស់ប្តូរសម្រាប់
មនុស្សលោកនោះគឺ គុណធម៌ និងសុចរិតភាព។ ពាក្យ
ថាគុណធម៌ និងសុចរិតនេះ គឺមានន័យគួរឲ្យកត់សម្គាល់
សម្រាប់មនុស្សលោក ដែលជាសភាវគតិប្រកបទៅដោយ
ការគិតដ៏វិសេសវិសាល មានវិចារណញ្ញាណ ឆន្ទៈ ព្រម
ទាំងមានអារម្មណ៍ប្រកបដោយមនោសញ្ចេតនា។ យ៉ាងណា
ម៉ិញ នៅក្នុងអត្ថបទ “គ្រាប់ព្រួញចុងក្រោយរបស់ឆាវឆាវ”
យើងនឹងធ្វើការបកស្រាយ និងពន្យល់ឲ្យបានកាន់តែច្បាស់
ថា តើយើងទាំងអស់គ្នា ដែលជាអ្នកធ្វើជំនួញ និងរកថរិកា
តាមរយៈប្រព័ន្ធអ៊ីនធើណិតនេះ ត្រូវរស់នៅដោយរបៀប
ណា និងធ្វើកិច្ចការដោយរបៀបណា ទើបហៅថាជាមនុស្ស
ប្រកបដោយគុណធម៌ មានសុចរិតភាពពិតប្រាកដ ព្រម
ទាំងអាចរកប្រាក់ចំណូលបានច្រើនសន្ធឹកសន្ធាប់។
…………………………………………………………

 

គ្រាប់ព្រួញទីមួយ៖ តាមប្រល័យលីពូដល់សៀវភៃ

ដោយភាពទ័លច្រក លីពូបានដកទ័ព និងតាំងទីលំនៅក្នុង
ទីក្រុងសៀវភៃ ដើម្បីអាចដកដង្ហើម និងគេចពីទ័ពឆាវ។
ទោះបីជាលីពូមានឆិនកុងថៃជាអ្នកផ្តល់ល្បិចកលក៏ដោយ
ក៏ឆាកប្រយុទ្ធមួយនេះ យើងអាចស្មានដឹងយ៉ាងច្បាស់ថា
គេទាំងពីរ មិនមែនជាដៃគូតយុទ្ធជាមួយឆាវឆាវនោះទេ។
ទីបំផុតឆាវឆាវបាញ់ព្រួញចំចំណុចខ្សោយពិតរបស់លីពូ
ដោយប្រើប្រាសវិធីសាស្ត្រពីរធំៗ៖ ទីមួយនោះគឺ ការប្រើ
ធម្មជាតិដើម្បីយកប្រៀប ដោយនៅពេលនោះរដូវភ្លៀងចូល
មកដល់ ហើយឆាឆាវ បានលើកទំនប់ទឹកដើម្បីត្រៀមពន្លិច
ក្រុងសៀវភៃឲ្យលីពូក្លាយជាត្រីកំពឹសក្នុងទឹក។ យកឈ្នះ
ទីពីរនោះគឺ ការបាញ់ព្រួញភ្ជាប់ដោយលិខិតបំបែកបំបាក់
មេទ័ពជាមួយកូនទ័ព ដើម្បីធ្វើឲ្យមិនទុកចិត្ត និងបែកបាក់
ផ្ទៃក្នុង។ ទីបំផុត លីពូត្រូវបានកងទ័ពរបស់ខ្លួនជាអ្នកក្បត់
និងចាប់ចងនាំយកទៅឲ្យឆាវឆាវ។ នេះយើងមិនបាច់លើក
ឡើងអំពីភាពឈ្លក់វង្វេងនូវសម្រស់ទាវឆាន ភ្លេចការពង្រឹង
និងខ្វាយខ្វល់ជាមួយកងទ័ព ព្រមទាំងយោបល់របស់ឆិនកុង។
ទីបំផុត ឆាវឆាវឈ្នះសង្គ្រាមមួយនេះ បានធ្វើឲ្យគាត់កាន់តែ
មានអំណាច កម្លាំងទ័ព និងមហិច្ឆិតាចង់យកទឹកដីកាន់តែខ្លាំង។
បែរមកបរិយាយអំពីកិច្ចការជាមួយក្រុមហ៊ុនហ្គូហ្គល
(Google) វិញ យើងទាំងអស់គ្នាក៏មិនចង់ទ្រាំធ្វើជា
ត្រីកំពឹសនៅក្នុងក្រុងបិទជិត ដែលហៅថាក្រុងមួកខ្មៅ
ក្រុងដែលមាន Script, Overlay Ads, Transparent នោះ
ដែរ។ រដូវភ្លៀងបានធ្លាក់មកយ៉ាងជោគជាំម្តងរួចមកហើយ
ដែលភាគច្រើននៃអ្នកដែលបានប្រើប្រាស វិធីសាស្ត្រទាំង
អស់នេះ ត្រូវបានគេបិទអាខោន មិនតិចរយនោះទេសម្រាប់
តែស្រុកខ្មែរមួយ។ អ្នកទាំងអស់គ្នា បានជប់លៀង និងស៊ីផឹក
ជាមួយនឹងភ្លេងប្រគុំយ៉ាងរងំ ជាមួយទឹកលុយដែលបានមកពី
យុទ្ធសាស្ត្រមួកខ្មៅទាំងនេះ។ ការដែលយើង នៅតែបន្ត
អនុវត្តន៍នូវវិធីទាំងអស់នេះ វាហាក់បីដូចជាឃុំខ្លួនឯង នៅក្នុង
ទីក្រុងសៀវភៃ ដែលរងចាំឲ្យទឹកលិច ហើយក្លាយទៅជាត្រីកំពឹស
ដូច្នោះដែរ។ បើមិនលះបង់ និងត្រៀមខ្លួនចាកចេញ គិតគូរពី
យុទ្ធសាស្រ្តថ្មី និងពង្រឹងកងទ័ពឲ្យខ្លាំងឡើងវិញនោះទេ អ្នកក៏
មិនអាចគេចរួចពីគ្រាប់ព្រួញទីមួយ របស់ឆាវឆាវនេះបានដែរ។
ទីបំផុត ក៏ក្លាយទៅជាផ្ទាំងហ្ស៊ីប នៃពួកអ្នកដែលជួលក្រុមហ៊ុន
ហ្គូហ្គលដើម្បីផ្សាយពាណិជ្ជកម្ម ដែលយើងតែងតែហៅថា
Advertisers និងក្លាយទៅជាទីតាំង ដែលហ្គូហ្គលធ្វើការពិនិត្យ
ពិច័្ចយ យ៉ាងសុក្រិត។ ជាការពិត អ្នកដែលនៅតែបើកលុយ
បាន គឺគ្រាន់តែពឹងផ្អែកលើវាសនា ឡើងចុះតែប៉ុណ្ណោះ។
សូមបងប្អូនត្រៀមខ្លួន និងធ្វើការពិចារណាឲ្យមែនទែនចំពោះ
រឿងនេះ។ គឺត្រូវតែចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិត និងចាប់ផ្តើម
ការសិក្សា ស្រាវជ្រាវព្រមទាំងយល់ដឹងឲ្យបានច្បាស់ដើម្បីដើរ
លើផ្លូវនេះឲ្យបានយូរអង្វែង និងរីកចម្រើនរហូតទៅ។

ចំណាំ៖ សម្រាប់អ្នកធ្វើ SEO ត្រូវដើរជៀសឲ្យផុតពីក្បួន
Blackhat ហើយទោះជាក្បួន Grayhat ក៏ដោយ។
បើសិនជាអ្នកមិនយល់ច្បាស់លាស់អំពី SEO ទេ
កុំចេះតែជឿគេ និងធ្វើតាមគ្នាឲ្យសោះ ព្រោះវានឹង
បានផលមកវិញ មិនក្រៅពី ក្តីអស់សង្ឃឹមនោះទេ។
ក្រៅពីនេះ អ្នកត្រូវចំណាយពេល ចំណាយលុយ និង
កម្លាំងយ៉ាងច្រើនទៀតផង។ បំណងល្អពី វិមានគូស៊ូ
…………………………………………………………

 

គ្រាប់ព្រួញទីពីរ៖ សង្គ្រាមនៅគួនទូ (៧ម៉ឺន ទល់នឹង៧សែន)

ស៊ីងអ៊ី បានរៀបរាប់យ៉ាងក្បោះក្បាយនូវចំណុចទាំងដប់ដែល
ឆាវឆាវ មានប្រៀបទៅលើ យានសាវខណៈពេលមុនសង្គ្រាម
គួនទូបានកើតឡើង។ ចំណុចទាំងនោះគឺវាមានជាប់ទាក់ទង
ទៅនឹង គុណធម៌ អក្សរសាស្ត្រ គំនិត ការគ្រប់គ្រង។ល។ ដូច្នេះ
ហើយយានសាវត្រូវបានកងទ័ពឆាវយល់ថា ចាញ់សង្គ្រាម
ដប់ចំណុចរួចស្រេចទៅហើយ។ ឆាវឆាវនិយាយថា យានសាវ
ក្តោបក្តាប់ពីរភាគបីនៃនគរ កងទ័ពដល់ទៅ ប្រាំពីរសែននាក់
អាចនិយាយបានថា អំណាចធំប៉ុនមហាមេឃ។ ប៉ុន្តែក្រោយពី
បានឆ្លងកាត់ការវិភាគរួចមក ឆាឆាវក៏បានពោលពាក្យមួយ
ចំនួនថា យានសាវជាម្ចាស់ម្នាក់ មានចិត្តចង្អៀតចង្អល់ ចំណេះ
ដឹងរាក់ ប្រកែប្រកាន់ច្រើន សង្ស័យច្រើន ខ្លួនឯងជាសេនាប្រមុខ
បែរជាសាំញ៉ាំមិនដាច់ស្រេច ល្មោភស្រី កំសាក កងទ័ពច្រើន
តែមិនចេះបញ្ជា មេទ័ពក្អេងក្អាងច្បាប់មិនតឹងតែង ក្នុងនាមជា
ឪពុក បែរជាបណ្តោយឲ្យកូនប្រុសប៉ុន្មាននាក់ កាន់កាប់កងទ័ព
ខ្លួនឯង ដណ្តើមតំណែងគ្នាទៅវិញទៅមក ប្រើបងប្អូនឯង មិន
ប្រើអ្នកមានសមត្ថភាព នេះបញ្ជាក់ថា លោកបងយានសាវ
របស់ខ្ញុំនេះ មិនខ្វល់ថាធ្វើជា ម្ចាស់គេ ឪពុកគេ ឬក៏សេនាប្រមុខ
នោះទេ សុទ្ធតែតឹងរ៉ឹងតែសម្បកក្រៅ ក្នុងចិត្តធូរលុងតែប៉ុណ្ណោះ។
ការដែលយើងលើកយករឿងរ៉ាវខាងលើនេះ មកបកស្រាយនោះ
មិនមែនចង់បានន័យថា យើងគាំទ្រទង្វើរបស់ឆាវឆាវនោះទេ
តែវាជាចំណុចសំខាន់ដែលធ្វើឲ្យសង្គ្រាមមួយចាញ់ ឬឈ្នះ។
ចំណែកឯអ្នករកប្រាក់ចំណូលជាមួយហ្គូហ្គលវិញ យើងឃើញ
ថាបើមិនបានទាំងដប់ចំណុចដែលឆាវឆាវឈ្នះនោះទេ ក៏
យើងអាចមានត្រឹមបីចំណុចដែលគួរតែយកចិត្តទុកដាក់ និង
អភិវឌ្ឍទៅមុខដែរ។ ចំណុចទាំងអស់នោះហើយ ដែលអាច
បញ្ជាក់ និងបង្ហាញថា យើងនឹងក្លាយជាមនុស្សជោគជ័យពិត
ប្រាកដនៅលើមុខជំនួញអ៊ីនធើណិតនេះ។ ជាការពិត ខ្ញុំធ្លាប់
បាននិយាយពីរបីដងរួចមកហើយនូវចំណុចទាំងអស់នោះ តែ
សូមលើកឡើងម្តងទៀត ដើម្បីឲ្យមិត្តអ្នកអានកាន់តែច្បាស់
ចំពោះរឿងរ៉ាវទាំងអស់នេះ៖

– មូលដ្ឋានគ្រឹះ៖ ភាគច្រើននៃអ្នករកតាមអេដសិនស៍ក្នុងស្រុក
ខ្មែរយើង មិនដែលខ្វល់ពីរឿងចំណេះដឹង មូលដ្ឋានគ្រឹះអ្វីច្រើន
នោះទេ សំខាន់គឺ បានលុយច្រើន ឃើញលទ្ធផលភ្លាមៗ និង
អាងយកមកផុស បង្ហាញថាខ្លួនមានសមត្ថភាពខ្លាំងនៅលើ
Facebook ។ ម៉្លោះហើយ គេនឹងសរសើរ គេនឹងឆាតមកសួរ
គេនឹង ឲ្យតម្លៃថាជាមនុស្សជោគជ័យម្នាក់។ ប៉ុន្តែបើសិនជា
យើងក្រឡេកឲ្យជ្រៅទៅ យើងអាចសង្កេតឃើញថា ស្ទើរគ្រប់
គ្នាដែលធ្វើការងារនេះ មិនចេះអ្វីជ្រៅជ្រះក្រៅអំពី វិធីសាស្ត្រ
មួយចំនួនដែលធ្លាប់បាននិយាយរួចមកហើយ។ លើសពីនេះ
ទៀត ភាគខ្លះមិនទាំងយល់ថា ខ្លួនឯងកំពុងតែធ្វើខុស ឬត្រូវ
ផង បំផ្លាញសង្គមឬអត់ផង មួកខ្មៅ ឬមួកសផង។ រឿងរ៉ាវទាំង
នេះអាចបញ្ជាក់ច្បាស់ថា ពួកគាត់មួយចំនួនធំនោះ ស្ទើរតែគ្មាន
មូលដ្ឋានគ្រឹះទាល់តែសោះ។ សូមទោស ខ្ញុំគ្រាន់តែលើកឡើង
នូវអ្វីដែលជាការសង្កេតឃើញផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះ
បើសិនជាអ្នកចង់បានភាពជោគជ័យពិតប្រាកដ ចំពោះរឿង
អេដសិនស៍នេះ ត្រូវខិតខំយល់ និងសិក្សាឲ្យបានច្បាស់អំពី
ចំណេះដឹង និងទទួលបទពិសោធន៍ឲ្យច្រើនអំពីរឿងទាំងអស់
នេះ ដោយយកហេតុផលថា គ្មាននរណាមួយកើតមកចេះ
ស្រាប់ ហើយការរៀនសូត្រ គេមិនគិតអំពីអាយុនោះទេ។
បើខ្វះមូលដ្ឋានគ្រឹះ ហាក់បីដូចជាការសង់ផ្ទះគ្មានគ្រឹះ ការ
សាងសង់នគរមួយដែលគ្មានទ្វាក្រុងការពារអញ្ចឹងដែរ គឺ
អាចបរាជ័យ ចុះចាញ់ពេលណាក៏បានជាយថាហេតុ។

ចំណាំ៖ អានច្រើន យល់ច្រើន មិនអានមិនចេះ។
អ្នកនឹងមិនទាន់ចេះ រកលុយនៅឡើយទេ
បើមិនទាន់ចេះអាន។ -វិមានគូស៊ូ

– គំរូនៃការអនុវត្តដ៏មានប្រសិទ្ធភាព៖ យើងត្រូវការជាចាំ
បាច់នូវ ការអនុវត្តដែលរាប់ទុកថាជាផ្លូវដើរ ជាគំរូ និងជាទ្វា
ដែលជួយបើកចំហរពីស្ថានសួគ៌មកស្ថានមនុស្សលោក។ អ្នក
ដែលអាចអនុវត្តបានមានន័យថា ជាអ្នកដែលធ្លាប់ជោគជ័យ
ចំពោះរឿងមួយនោះ អ្នកដែលអាចបង្ហាញពិសមិទ្ធផលបាន
ចំពោះរឿងនឹង។ ឆាវឆាវបានស្មានដឹងតាំងតែពី៨ឆ្នាំមុនថា
សង្គ្រាមគួនទូរវាងទ័ពខ្លួនឯងនិងទ័ពយានសាវ ពិតជាត្រូវ
កើតមាន ម៉្លោះហើយ គាត់ត្រូវរៀបចំកងទ័ពខ្លាំងទុកជាមុន ដើម្បី
កម្ចាត់កងទ័ពយានសាវឲ្យបាក់ដូចជាភ្នំរលំអញ្ចឹងដែរ។ ក្នុងចំណុច
នេះអ្នកពិតជាត្រូវការ នូវទស្សនៈវិស័យវែងឆ្ងាយមួយ ដែល
រាប់ទុកថាជាកិច្ចការយូរអង្វែង និងអាចជោគជ័យបាន។ អ្នក
ត្រូវដើរតាម និងរៀនសូត្រពីអ្នកដែលមានបទពិសោធន៍ច្រើន
ក្នុងការធ្វើកិច្ចការ មួកស និងទទួលបានលទ្ធផលជាទីគាប់
ប្រសើរ។ នៅលើអ៊ីនធើណិត មានវិបសៃថ៍ច្រើនណាស់ ដែល
ចែកចាយវិធីសាស្រ្ត យុទ្ធសាស្រ្ត និងចំណេះដឹងទូទៅផ្សេងៗ
គឺឲ្យតែយើងមានចិត្តស្វែងរកនោះ គឺនឹងឃើញជាមិនខាន។

ចំណាំ៖ អ្នករកប្រាក់ចំណូលតាមអ៊ីនធើណិត
យ៉ាងហោចណាស់ត្រូវអានសៀវភៅ
Internet Marketing ឲ្យបាន១០០ក្បាល។
នោះអ្នកនឹងលែងដើរសួរគេទៀតហើយ
និយាយអ្វីក៏អាចដឹងបាន។ -វិមានគូស៊ូ

– បទពិសោធន៍ស៊ីជម្រៅ៖ បើខ្វះបទពិសោធន៍ ហាក់បីដូចជា
អ្នកអត់ចេះដាំស្ល មកចូលចង្ក្រានធ្វើម្ហូបអញ្ចឹងដែរ។ សាកគិត
ទៅមើលថា រស់ជាតិម្ហូបថ្ងៃនេះ នឹងទៅជាយ៉ាងណា? ខ្ញុំអាចចេះ
ធ្វើម្ហូបគ្រប់មុខដោយការតាំងចិត្តរៀនសូត្រ អំពីវា ហើយអនុវត្តន៍
បន្ទាប់មក ខ្ញុំហាក់បីដូចជិះសេះលែងដៃ ដោយមិនមានការខ្វល់
ខ្វាយថា នឹងខ្លាចខុសរសជាតិសម្លនោះទេ។ ចុះធ្វើដូចម៉្ដេចទៅ
បើសិនជាខ្ញុំខ្វះ ឬគ្មានបទពិសោធន៍នោះ? ចម្លើយដ៏ខ្លីនោះគឺ
អ្នកត្រូវការមនុស្សដែលមានបទពិសោធន៍ស្រាប់មកជួយប្រាប់
និងនាំផ្លូវ ដើម្បីឲ្យអាចបើកកប៉ាល់មួយនេះទៅមុខបាន ដោយ
មិនមានការភ័យខ្លាច និងខាតបង់ពេលវេលាយូរ។ អ្នកជួយនាំ
ផ្លូវនោះ អាចជាមិត្តរបស់អ្នក បងប្អូនអ្នក ឬគ្រូរបស់អ្នក។
គ្រាប់ព្រួញទីពីររបស់ឆាវឆាវនេះ បានវាយកំទេចទ័ពទាំង៧សែន
នាក់របស់យានសាវឲ្យបាក់ស្រុតចុះដូចជាភ្នំរួចទៅហើយ។ បើ
ចង់ឲ្យ៧ម៉ឺននាក់របស់អ្នក ឈ្នះ៧សែននាក់របស់គេ អ្នកត្រូវមាន
ចំណុចខ្លាំង ឬចំណុចឈ្នះទុកជាមុន ដូចមានឧទាហរណ៍ខាងលើ
នេះស្រាប់។ អ្វីដែលបន្សល់ទុកឲ្យអ្នករកអេដសិនស៍នោះគឺជា
បទពិសោធន៍ ចំណេះដឹង និងជំនាញដើម្បីឲ្យយកមកពិចារណា
ទាញយកប្រយោជន៍ និងលៃលកក្នុងកិច្ចការងារយ៉ាងណាដើម្បី
ឲ្យបានជោគជ័យ ជាបន្តបន្ទាប់។
————————————–

 

គ្រាប់ព្រួញទីបី៖ ដេញវាយលីវប៉ីដល់តុងអ៊ូ

កងទ័ពក្បត់របស់ឆាវឆាវ ដេញវាយលីវប៉ីដល់ទន្លេឆាងជាន
ហាក់បីដូចជាភាពភ័យខ្លាចដ៏កាចសាហាវមួយ និងដូចជា
សុបិនដ៏អាក្រក់សម្រាប់ ប្រជារាស្ត្រ និងទ័ពរបស់លីវប៉ីនា
ពេលនោះ។ ម្ចាស់មានគុណធម៌ដូចលីវប៉ី សុខចិត្តសណ្តោង
យកប្រជារាស្ត្ររាប់សែននាក់ ធ្វើដំណើរផ្លូវឆ្ងាយ អៀវចាស់
ដឹកដៃក្មេង អាចរាប់ទុកថាជាមនុស្សដែលមានគុណធម៌ និង
គិតត្រូវបំផុតហើយក្នុងលោកយើងនេះ។ តែអ្វីដែលគួរឲ្យ
ភ័យញាក់សាច់នោះគឺ ការតាមកាប់សម្លាប់ពីខាងក្រោយ
នៃទ័ពសេះរបស់ឆាវឆាវ វាហាក់បីដូចជាសាហាវ និងអន្ទះ
សារពេកហើយនៅពេលនោះ។ ភាពភ័យខ្លាចដែលតាមពី
ក្រោយនេះហើយ ដែលជាស្រមោលអន្ទោលតាមប្រាណ
មនុស្សគ្រប់គ្នា ដែលពេលខ្លះអាចធ្វើឲ្យបរាជ័យ មិនគួរ
ឲ្យជឿ ដូចដែលណាប៉ូលេអុង ហីលស៍ (Napoleon Hills)
បានមានប្រសាសន៍ នៅក្នុងសៀវភៅ ច្បាប់នៃភាពជោគជ័យ
របស់គាត់អញ្ចឹងដែរ។

ត្រឡប់មកនិយាយអំពី ការរកប្រាក់ចំណូលរបស់យើងវិញ
ក្នុងពេលនេះ។ ជាការពិតទម្រាំតែយើង បើកលុយបានម្តង
ៗ គឺត្រូវរងចាំលើសពីមួយខែឯណោះ ទើបលុយធ្លាក់មក
តាមរយៈ វេស្ទើន ញូញៀន និងគណនេយ្យនៃធនាគាររបស់
អ្នក។ ភាពភ័យខ្លាចនៃការបិទអាខោននេះ កើតមានរាល់ៗ
ដងសម្រាប់ ក្រុម Publishers ដែលប្រើវិធីសាស្រ្ត និងយុទ្ធ
សាស្រ្តមួកខ្មៅក្នុងការរកប្រាក់ចំណូលផ្លូវមិនត្រឹមត្រូវនេះ។
ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់យ៉ាងច្បាស់លាស់ហើយ នៅក្នុង
អត្ថបទ “ដង្ហើមចុងក្រោយរបស់នាគដេក The Last String Of
Kong Ming” ។ បើសិនជាបងប្អូននៅតែចង់ធ្វើជាត្រីកំពឹសត
ទៅទៀត នៅតែចង់ឲ្យបាក់ស្រុតដូចជាភ្នំដោយគ្មានមូលដ្ឋាន
ពិតប្រាកដ នៅតែចង់ឲ្យស្រមោលនៃភាពភ័យខ្លាចរត់តាមអ្នក
ជាបន្តបន្ទាប់ទៀតនោះ មិនអីទេ អ្នកអាចបន្តការខិតខំប្រឹង
ប្រឺងខាងផ្នែកមួកខ្មៅតទៅទៀតចុះ។ ពីព្រោះថា មានមនុស្ស
មួយចំនួនធំ ទោះបីជាមេឃបាក់ធ្លាក់មកសង្កត់ពីលើក៏ដោយ
ឲ្យតែបានរួចជីវិត ក៏នៅតែបន្តពាក់មួកខ្មៅ និងស៊ីរូងក្នុងនៃ
រចនាសម្ពន្ធ និងសីលធម៌របស់សង្គមនេះដែរ។ សូមទោស
ផងបើសិនជាខ្ញុំមានសរសេរទៅមានការប៉ះពាល់ទៅលើ
ចំណុចណាមួយនោះ ព្រោះថា នេះគ្រាន់តែជាយោបល់
សម្រាប់ពិចារណាប៉ុណ្ណោះ ល្អឬអាក្រក់វាអាស្រ័យទៅលើ
ការគិតរបស់មនុស្សម្នាក់ៗដោយខ្លួនទេ។ សង្គមមួយរីកចម្រើន
វាអាស្រ័យលើ មនុស្សដែលជាកោសិកាសំខាន់ ពិភពអនឡាញ
នៅស្រុកខ្មែរ មានភាពរីកចម្រើន ប្រកបដោយការឲ្យតម្លៃពី
មនុស្សទូទៅ វាក៏អាស្រ័យលើយើងទាំងអស់គ្នា បានដើរលើ
ផ្លូវត្រង់ ផ្លូវស និងផ្លូវសុចរឹត បែបគុណធម៌នេះដែរ។
———————————————-

 

គ្រាប់ព្រួញចុងក្រោយរបស់ឆាវឆាវ

សង្គ្រាមឆឺពី គឺជាសង្គ្រាមដ៏កក្រើកមេឃ រញ្ជួយដី ហើយ
សាកសពទាហានស្មោះត្រង់មិនតិចទេ ដែលស្លាប់នៅ
បាតទន្លេឆាងជាង ឬយ៉ាងសេនេះ។ សង្គ្រាមបែបចិត្ត
សាស្រ្តរបស់ឆាវឆាវ គឺការកាត់បំពង់ឬស្សីបីពាន់កំណាត់
បណ្តែតតាមទឹក ដែលខ្ញុំបានសរសេររួចហើយ នៅក្នុង
អត្ថបទ “លិខិតចម្បាំង បីពាន់ច្បាប់ បណ្តែតតាមទឹក”។
គ្រាប់ព្រួញចុងក្រោយរបស់ឆាវឆាវនេះ គឺជាគ្រាប់ព្រួញ
ដែលមានគោលបំណងបង្រួបបង្រួមទឹកដីឲ្យមកតែមួយ
ស្ថិតក្រោមអំណាចរបស់ខ្លួន។ បើសិនជាសង្គ្រាមនេះបាន
ជោគជ័យ ក៏មិនមានប្រវត្តិសាស្ត្រ ប្រទេសបី (សាមកុក)
កើតឡើងដែរ។ គួរឲ្យស្តាយ ដែលឆាវឆាវប្រមាណស្ថាន
ការណ៍សឹកមិនបានត្រឹមត្រូវ ខុសអំពីសម្តីមួយចំនួនដែល
គាត់បាននិយាយមុនសង្គ្រាមគួនទូជាមួយយានសាវដូច
ដែលបានបរិយាយក្នុងព្រួញទីពីររួចមកហើយ! គឺការដែល
មិនបានគិតគូរឲ្យល្អិតល្អន់ បណ្តោយឲ្យអ្នកគ្មានបទពិសោធ
មកកាន់កាប់កងទ័ពជើងទឹក គឺជាចំណុចស្លាប់រស់របស់
ឆាឆាវ។ គាត់ធ្វើសង្គ្រាមវាយឈ្នះរហូត ធ្វើឲ្យក្លាយទៅជា
កងទ័ពក្អេងក្អាង។ កម្លាំងច្បាំងពិតប្រាកដរបស់ឆាវឆាវ
នោះគឺកងទ័ពជើងគោក ដែលជាទ័ពសេះ មានប្រហែល
ជាប្រាំពីរម៉ឺននាក់ជាង រីឯកងទ័ពដទៃទៀតគឺជាទ័ពចុះចូល
ពេលចាញ់សង្គ្រាម ដោយយើងដឹងហើយថា ពេលទ័ពឆាវ
យកទឹកដីបានគឺប្លន់ រំលោភ និងកាប់សម្លាប់ ដែលក្នុងចិត្ត
របស់ទាហានទាំងនោះមិនស្ងប់នៅឡើយ។ កងទ័ពជើងទឹក
របស់ឆាវឆាវគឺជាទ័ពជីងចូវទេ រីឯទ័ពជើងទឹកថ្មីមិនទាន់ស្ទាត់
។ កងទ័ពធ្វើដំណើរផ្លូវឆ្ងាយ ចាញ់ទឹកដី ពុលរលក និងមាន
ជំងឺអាសន្នរោគផ្សេងៗ។ ទាំងនេះបានន័យថា ខុងមីងពិតជា
និយាយមិនខុសទេ ដែលថា គាត់ចាត់ទុកកងទ័ពមួយលាន
នាក់ជាងរបស់ឆាវឆាវដូចហ្វូងស្រមោច។ មែនហើយ ឆាឆាវ
ភ្លេចគិត ខ្លួនធ្លាប់និយាយថា កងទ័ពមិនសំខាន់លើច្រើន តែ
សំខាន់លើខ្លាំង ឯមេទ័ពមិនសំខាន់លើខ្លាំងទេ តែសំខាន់លើ
យុទ្ធសាស្ត្រ។ និយាយរួមក្នុងពេលនេះ ការដែលយើងចេះ
ក្តោបក្តាប់ និងប្រមាណ ស្ថានការណ៍សឹកគឺជាកិច្ចការសំខាន់
បំផុតរបស់អ្នកដឹកនាំ ឬមេទ័ព។ គ្រាប់ព្រួញចុងក្រោយរបស់
ឆាវឆាវ គឺជាមេរៀនមួយសម្រាប់ការយល់ដឹង និងជៀសវាង
នូវបរាជ័យក្នុងកិច្ចការងារ ចេះយល់បានច្បាស់លាស់អំពី
ខ្លួនឯង និងសត្រូវ អាចឲ្យយើងរៀនសូត្របានថា ពេលណា
ត្រូវធ្វើសង្គ្រាម និងពេលណាត្រូវប្រើយុទ្ធសស្រ្ត និងដកថយ។
យើងធ្វើការបកស្រាយអំពីជំនួញអនឡាញវិញ។ អ្នកជំនួញ
ភាគច្រើនតែងតែ មិនខ្វល់ខ្វាយ និងព្រងើយកន្តើយនូវ
ស្ថានការណ៍ជំនួញនៅចំពោះមុខ។ មានមួយចំនួនធំ មិនយល់
ផងថាខ្លួនកំពុងតែធ្វើអ្វី ខុសឬត្រូវ ស ឬខ្មៅ។ រីឯមួយចំនួន
ទៀតថែមទាំងមិនបានយល់ដឹងពីមូលដ្ឋានគ្រឹះ ពិតប្រាកដ
ក្នុងការធ្វើជំនួញនេះផង។ ការដែលយើងមិនបានក្តោបក្តាប់
ឲ្យបានណែន ចាត់ចែងកិច្ចការឲ្យបានគ្រប់ជ្រុងជ្រោយ មានអ្នក
ប្រឹក្សាគំនិត ជួយសម្រេចចិត្តឲ្យបានត្រឹមត្រូវគ្រប់ពេលត្រូវការ
ចេះវីភាគស្ថានការណ៍ សម្លឹងមើលបានឆ្ងាយថា អ្វីគួរធ្វើ និង
អ្វីដែលមិនគួរធ្វើដើម្បីកុំឲ្យអាប់ឳនកេរ្តិ៍ឈ្មោះនៅថ្ងៃក្រោយ។
ចំណុចមួយចំនួនដែលរៀបរាប់ខាងលើនេះ បើមិនបានគិតគូរ
ឲ្យល្អិតល្អន់ទេ វាអាចនាំទៅរកភាពបរាជ័យ និងក្ស័យធនបាន
ដោយងាយបំផុត ដែលនេះរាប់ទុកថាជាសត្រូវដ៏ធំរបស់អ្នក
ធ្វើជំនួញ និងអ្នករកតាមអេដសិនស៍។ មែនហើយ ភាពបរាជ័យ
ទាំងអស់នេះ វាមិនមែនកើតឡើងដោយសារ សត្រូវខ្លាំងនោះ
ទេ តែវាដោយសារតែខ្លួនយើងផ្ទាល់ ដែលមិនបាន ពិចារណា
ឲ្យបានគ្រប់ជ្រុងជ្រោយ។ តែក៏មិនអាចឲ្យប្រាសចាកពីសីលធម៌
និងគុណធម៌ក្នុងសង្គមដែរ បើសិនជាយើងមានគោលបំណង
ចង់រីកចម្រើន និងជោគជ័យពិតប្រាកដ។

គ្រាប់ព្រួញចុងក្រោយរបស់ឆាវឆាវ មានបំណងចង់នាំបងប្អូន
ដែលដើរផ្លូវខុស ឲ្យដើរផ្លូវត្រូវ គ្មានមូលដ្ឋានគ្រឹះ ឲ្យត្រឡប់ជា
មានពេញលេញ កិច្ចការរយីករយាគឲ្យមកតឹងរ៉ឹង កិច្ចការ
ខុសច្បាប់ ឲ្យមកស្របច្បាប់ ទង្វើអសីលធម៌ អគុណធម៌ ឲ្យ
មកគុណធម៌និងសុចរឹតវិញ។ ខ្ញុំបកស្រាយតាម ការយល់ដឹង
ផ្ទាល់ខ្លួន បើមានខុសឆ្គងអ្វី សូមកុំយល់ទាស់ និងជួយរិះគន់
បែបស្ថាបនាផង។ សូមអរគុណ!
———————————————-
និពន្ធដោយ៖ ស៊ូគូ ហុង (វិមានគូស៊ូ)
ត្រួតពិនិត្យអក្ខរាវិរុទ្ធដោយ៖ ម្យូរ៉ា ត្រដាងស្លាប